ជ្រើសរើសភាសា: Khmer Khmer English English
ពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៤៨គ្រួសារ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃសៅរ៍ ៣កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដឹកនាំដោយ លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៤៨គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់។
ឆ្លៀតក្នុងឱកាសនេះផងដែរក្រុមការងារ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយជាសម្ភារ និងគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ០២គ្រួសារ (លេខរៀងទី២១ និង២២) ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ព័ត៌មានទាក់ទង